រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តអញ្ជើញពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅក្នុងឃុំរណសិរ្ស និងធ្វើពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ

សូមគោរពរាយការណ៍ នៅថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០ឯកឧត្តមប្រាក់សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត និងប្រតិភូអមដំណើរ បានចុះមកពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅក្នុងឃុំរណសិរ្ស និងធ្វើពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារឲ្យក្តីសុខសេចក្តីចម្រើន ។ ក្នុងពិធីនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានប្រគេននិងឧបត្ថម្ភថវិកា មួយចំនួនដូចខាងក្រោម៖
-បាន ប្រគេនទេយ្យទាន និងថវិកា តម្កល់កសាងក្នុងវត្ត ក្នុងវត្តប្រាសាទព្រះខ័ន ហៅវត្តតាសែង ចំនួន2,000,5000៛

  • ជូនថវិកាដល់ក្រុមប្រឹក្សាឃុំ ចំនួន 5 នាក់ ក្នុងម្នាក់ចំនួន4 0,000៛
  • ជូនថវិកាដល់កម្លាំងប៉ូលិសការពារ ចំនួន 43 នាក់ ក្នុងម្នាក់ថវិកាចំនួន 30,000៛
  • ជូនថវិកាដល់ឆ្នាំប្រាសាទ ចំនួន 18 នាក់ ក្នុងម្នាក់ ថវិកាចំនួន 30,000៛
  • ជូនថវិកាដល់ កម្លាំងកងរាជអាវុធហត្ថចំនួន 3 នាក់ ក្នុងម្នាក់ថវិកាចំនួន 30,000៛
  • ជូនថវិកាដល់ នគរបាលបេតិកភណ្ឌ ចំនួន 9 នាក់ ក្នុងម្នាក់ ថវិកាចំនួន 30,000៛
  • ជូនថវិកាដល់ កម្លាំងប្រជាការពារ ចំនួន 13 នាក់ ក្នុងម្នាក់ចំនួន 30,000៛ និងបានជូនថវិកាដល់តាជីយាយជីមួយចំនួនផងដែរ។
  • ជូនដល់ឆ្មាំបរិស្ថានចំនួន៣នាក់ ក្នុងម្នាក់40,000រៀលថែមទៀតផង។

អត្ថបទទាក់ទង