រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ផ្ទះទំហំ ៥x៦ម៉ែត្រ ធ្វើអំពី ឈើប្រក់ស័ង្កសីអំណោយសម្តេចតេជោសាងសង់ជូនអតីតយុទ្ធជននៅឃុំកំពង់ស្រឡៅ១ស្រុកឆែប

ថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ លោកអនុប្រធាន ស.អ.ក.ខេត្ត, ក្រុមការងារ ស.អ.ក ខេត្ត , ប្រធាន/អនុប្រធាន សអក ស្រុក, អជ្ញាធរមូលដ្ឋានបានចុះលើកផ្ទះ ជូនអតីតយុទ្ធជនចំនួន ០១គ្រួសារ ស្មើនឹង ១ខ្នងផ្ទះ ជូនឈ្មោះ ថោង កិ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាជនពិការ រស់នៅភូមិថ្មី ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ផ្ទះមានទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៩,៥៥០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ស្ថិតនៅក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធាន ស.អ.ក ខេត្តព្រះវិហារ បានឧបត្ថម្ភនូវអំណោយមួយចំនួនបន្ថែមទៀតរបស់ សម្តេច ប្រធាន ស.អ.ក រួមមាន ថវិកាចំនួន ១០០,០០០រៀល អង្ករ១បេស្មើនិង ២៥គីឡូក្រាម , ទឹកសុទ្ធ២យួរ , ទឹកត្រី២យួរ , និងទឹកស៊ីអ៉ីវ ២យួរផងដែរ ។

អត្ថបទទាក់ទង