រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារចុះសួរសុខទុក្ខសិស្សានុសិស្សនិងប្រជាពលរដ្ឋតំបន់ដាច់ស្រយាល ឃុំយាង ស្រុកជាំក្សាន្ត

ព្រឹកថ្ងៃសុក្រ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អបដំណើរដោយ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៌ជនបទខេត្តព្រះវិហារ មន្រ្តីជំនាញ រួមទាំងលោកអភិបាលស្រុកស្តីទី និងអាជ្ញាធរឃុំយាង ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុង ភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។ ក្នុងនោះផងដែរឯកឧត្តមក៏បាន៖
១.សួរសុខទុក្ខសិស្ស និងគ្រូបង្រៀន នៃសាលាបឋមសិក្សាអន្ទិលដោយបានផ្តល់ជូនសម្ភារៈសិក្សាជូនសិស្សចំនួន១៧៩នាក់ (ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម) គ្រូបង្រៀន៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៥០០០០រៀល។
២. សុខទុក្ខ និងសំណេះសំណាលជាមួយអាជ្ញាធរភូមិអន្ទិល ប្រជាការពារភូមិ សហគមន៌ព្រៃឈើ សរុបចំនួន២០នាក់ម្នាក់ៗទទួលបានថវិកា៤០០០០រៀល
៣. ចូលរួមជួសជុលអណ្តូងស្នប់ដោយជោគជ័យបានចំនួន២ អណ្តូង
៤. ចូលរួមកំណត់ទីតាំងស្រះទឹកសហគមន៌ចំនួន២កន្លែង ដែលផ្តល់ជូនដោយក្រសួងអភិវឌ្ឍន៌ជនបទសម្រាប់ឆ្នាំ២០២០។

អត្ថបទទាក់ទង