នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើតខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០ រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីអបអរ សាទរខួបលើកទី៤១ នៃថ្ងៃជ័យជម្នះ (៧ មករា-១៩៧៩~៧ មករា ២០២០ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ លោកជំទាវ ឱ សុខុម សមាជិកព្រឹទ្ធសភា ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី កងកម្លាំងតាមបណ្តោយព្រំដែន មន្ត្រីរាជការជុំវិញខេត្ត យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបជាង២ពាន់នាក់ នៅមណ្ឌលកីឡានដ្ឋានខេត្តព្រះវិហារ ។
មានមតិស្វាគមន៍ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ថ្ងៃទី៧មករា ជាថ្ងៃកំណើតទី២ ដែលបាននាំកម្ពជា ទទួលបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលទាំងនេះហើយបានកើតចេញពីថ្ងៃ៧ មករា ក្រោមការដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ក្នុងនាមថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋទូទាំងខេត្ត ចងចាំមិនបំភ្លេចបានស្មារតី៧មករា ស្ថិតក្នុងដួងចិត្តប្រជជន បើគ្មានថ្ងៃ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះឡើយ។ដូចនេះយើងត្រូវការពារឲ្យបាននិងអគុណនូវសន្តិភាព អគុណសម្តេចតេជោ ដែលដឹកនាំកម្ពុជា មានរីកចម្រើនរហូតដល់បច្ចុប្បន្ន ។
ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជ័យជំនះ៧ មករា គឺតម្លៃមិនអាចកាត់ថ្លៃបាន ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបាននាំកម្ពុជាទទួលនូវឯកភាពជាតិ បង្រួបបង្រួមជាតិ សុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ ទាំងនេះកើតចេញកម្លាំងអ្នកសេហាជាតិបរិសុទ្ឋ បង្កើតជារណសិរ្សសាមគ្គីសង្គ្រោះ ជាតិកម្ពុជា នៅថ្ងៃទី២ធ្នូ ១៩៧៨ ផ្តួលរលំប្រល័យពូជសាសន៍ប៉ុលពត ដែលបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជិត៣លាននាក់ ។រយះពេល៤១ឆ្នាំដែលកម្ពុជាបានពុះពារគ្រប់ឧបសគ្គ ខិតខំស្តារ កសាងអភិវឌ្ឍមាតុភូមិរហូតទទួលបាន នូវសុខសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍរីកចម្រើនតាមរយះការដាក់ចេញនយោបាយឈ្នះ ឈ្នះ គោលនយោបាយចតុកោណ និងគោលនយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។លើសពីនេះទៀតក្នុងនាមប្រជាពលរដ្ឋ សូមប្តេជ្ញាការពារសុខសន្តិភាពស្ថេរភាពនយោបាយ និងការអភិវឌ្ឍឲ្យបានស្ថិតស្ថេរយូរអង្វែងតរៀងទៅ ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់អង្គមិទិញ្ញទាំងមូលជាពិសេសយុវជន សិស្សានុសិស្សជំនាន់ក្រោយ ត្រូវការពារឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្តារអភិវឌ្ឍ
ប្រទេស ការចូលរួមអនុវត្តនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល និងការចូលរួមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ពង្រឹងនិតិរដ្ឋ គោរពគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ការអនុត្តភូមិឃុំមានសុវត្ថិភាពជាពិសេសគាំទ្រសារនយោបាយ អគុណសន្តិភាពអគុណសម្តេចតេជោ រួមសាមគ្គីភាព បន្តការពារសុខសន្តិភាពឲ្យបានគង់វង្សជានិរន្ត៍ ។