រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អណត្តិទី៣

នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ូ សិរី អភិបាលរង ខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ឯកឧត្តមមុត ភិសិទ្ធនា អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងព្រះវិហារ អភិបាលស្រុកត្បែង នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការនិងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធ សាលាខេត្ត ។

កិច្ចប្រជុំមានការអនុម័តលើរបៀបវារចំនួនបីរួមមាន ពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ ធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងពិនិត្យអនុម័តរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០១៩ ។លើសពីនេះទៀតរដ្ឋបាលខេត្តក៏ត្រៀមនូវការរៀបចំទិវាជ័យជម្នះ៧មករា លើរបបប្រល័យពូជសាសន៍ប៉ុល ពត ។
ក្រៅពីរបៀបវារៈខាងលើ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវ ចុះដោះស្រាបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ ពេលវេលា និងទន់ភ្លន់ចំពោះប្រជាពលរដ្ឋ ដែលក្នុងនោះបញ្ហាសំខាន់ៗដូចជាបញ្ហាដីធ្លី បញ្ហាសំរាម បញ្ហាទឹកស្អាត ក៏ដូចបញ្ហានានា។

អត្ថបទទាក់ទង