រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

​គណៈកម្មការ​សម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃ​ឈើ​ថ្នាក់​ខេត្ត​ព្រះ​វិហារបើកកិច្ចប្រជុំបូកសរុបសកម្មភាពត្រីមាស៤

ដោយ admin@preahvihear.gov.khចំនួនទស្សនា (606)

ព្រឹកថ្ងៃ​​សុក្រ​ ០២​ កេីត​ ខែ​បុស្ស​ ឆ្នាំ​កុរ​ ឯកស័ក​ ពុទ្ធ​សករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ ប្រាក់​ សុវណ្ណ​ អភិបាល​ខេត្ត​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​បូក​សរុប​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​៤របស់​គណៈកម្មការ​សម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃ​ឈើ​ថ្នាក់​ខេត្ត​ព្រះ​វិហារ​ ស្ថិតនៅ​សាលប្រជុំ​ខណ្ឋ​រដ្ឋបាល​ព្រៃ​ឈើ​ព្រះវិហារ​ ដោយ​មាន​ការ​ចូលរួម​ លោក​ ពឹង​ ទ្រី​ដា​ ប្រធានមន្ទីរ​កសិកម្ម​ និងលោក​អភិបាល​រង​ស្រុក​ឆែប​.អភិបាលរង​ស្រុក​រវៀង​.អភិបាលរង​ស្រុក​ជ័យ​សែន​ និង​លោក​នាយរង​ខណ្ឋ​ព្រៃឈើ​ខេត្ត​ គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ​ពិគ្រោះ​យោបល់​ស្វែង​រក​ភាព​ប្រឈម​ ដំណោះស្រាយ​ផ្លាស់ប្ដូរ​បទពិសោធន៍​ពង្រឹង​អភិបាល​កិច្ច​ និង​ផ្ដល់​អនុសាសន៍​ដេីម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្តន៍​ការងារ​សហគមន៍​ព្រៃ​ឈើ​នៅមូល​ដ្ឋាន​ដេីម្បី​ឆ្លើយតប​នឹង​កម្មវិធី​ព្រៃឈើ​ជាតិ​ ដោយ​មាន​ការចូលរួម​សហការ​ជាមួយ​កម្មវិធី​ដៃគូ​លេី​វិស័យ​ព្រៃ​ឈើ​ និង​ជល​ផល​ជំហាន​ទី​២​ (PaFF2) គម្រោង​នេះ​ដឹកនាំ​អនុវត្ត​ដោយ​អង្គការ​ (WFF) និង​ចូល​រួម​អនុវត្ត​ដោយ​ មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​ និង​ព្រៃឈើ​ហៅ​កាត់​ថា​ (RECOFTC) អង្គការ​ផ្លាស់ប្ដូរ​បទពិសោធន៍​អនុផលព្រៃឈេី​ (NTFP-EP) និង​សមាគម​ន៍​ថែរក្សា​វប្បធម៌​ និង​បរិស្ថាន​ ហៅ​កាត់​ថា​ (CEPA) ដោយ​គម្រោង​(PaFF2)​ ជា​គម្រោង​ក្រោម​ជំនួយ​បដិភាគ​របស់​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​ដេីម្បី​អភិវឌ្ឍ​នៃ​ប្រទេស​ស្វីស​ ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន