រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តព្រះវិហារធ្វើពិធីផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តបេឡាជាតិរបបសន្តិសុខសង្គម

ដោយ admin@preahvihear.gov.khចំនួនទស្សនា (649)

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម(បសស) រៀបចំនូវពិធីផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបេបសន្តិសុខសង្គមដល់និយោជក ម្ចាស់ សហគ្រាស គ្រឹស្ថាននៃបេឡាជាតិរបបសន្តិសុខសង្គម ក្រោមអធិបតីភាពឯកឧត្តម មុតភិសិទ្ធនា អភិបាលរងខេត្ត ឯកឧត្តម ម៉េង ហុង នាយករងនិងជាតំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកបេឡាជាតិរបបសន្តិសុខសង្គម ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរង បានជម្រាបជូននូវគោលបំណងសំខាន់នៃកម្មវិធីផ្សព្វផ្សាយដលមន្ទីរអង្គភាព ស្ថាប័ន និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាននេះគឺដើម្បីជម្រុញពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សំដៅបង្កើនប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ យុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ធានារ៉ាប់រងសន្តិសុខសង្គមដែលមានសារសំខាន់ខ្លាំណាស់ក្នុងបរិបថដែលប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យដោយផ្តល់ការគាំពារជូនប្រជាពលរដ្ឋកម្ពុជា។លើសពីនេះទៀតឯកឧត្តម អភិបាលរង បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់ក្នុងមួយឆ្នាំៗ ។ដោយឡែកក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយគាំពារសង្គម ២០១៦~២០២៥ ដោយផ្តោតលើប្រព័ន្ធជំនួយសង្គម ប្រព័ន្ធសន្តិសុខសង្គម អភិបាលកិច្ចនិងបញ្ហាឆ្លងវិស័យ ដែលទាំងនេះគឺជាយន្តការដ៏មានសារសំខាន់បេឡាជាតិរបេបសន្តិសុខសង្គម ដើរតួ យ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។
ហើយឯកឧត្តមបានសំណូមពរឲ្យមន្ទីរអង្គភាព ស្ថាប័នឯកជន ត្រូវចូលរួមសហការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឲ្យទទួលបានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពនិងទាន់ពេលវេលា ក្នុងនោះដែរឯកឧត្តមបានក្រើនរំលឹកដល់គ្រប់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រាងជាមួយបសស ជម្រុញពង្រឹងអនុវត្តតួនាទីរបស់ខ្លួនប្រកដោយការទទួលខុសត្រូវ និងសីលធម៌ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន