រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

យុវជនស្ម័គ្រចិត្តខេត្តព្រះវិហារចំនួន១៨១រូប ទៅចូលរួមប្រឡងជ្រើសរើស ពលទាហាន នកងយោធិ ពលខេមរភូមិឆ្នាំ២០១៩

ដោយ admin@preahvihear.gov.khចំនួនទស្សនា (741)

នាព្រឹកថ្ងៃសៅរ៍១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័កពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំពិធីជូនដំណើរយុវជន យុវនារីស្ម័គ្រចិត្តទៅចូលរួមការប្រឡងជ្រើសរើសនាយទាហាន ពលទានហាន ដើម្បីបំពេញបន្ថែមក្របខណ្ឌនៃកងយោធិពលខេមរភូមិន្ទនៅទីបញ្ជាការភូមិភាគ៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភត្រារួចមក ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានផ្តាំផ្ញើរនិងលើកទឹកចិត្តដល់យុវជនយុវនារីស្ម័គ្រចិត្តទាំងអស់ត្រូវខិតខំប្រឡងឲ្យទទួលបានជោគជ័យត្រលប់មកវិញ ។ហើយឯកឧត្តមបានថ្លែងអំណរគុណដល់ប្អូនដែលស្ម័គ្រចិត្តចូលរួមបម្រើជាតិក្នុងបុព្វហេតុការពារមាតុភូមិយើងឲ្យទទួលបានសុខសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានដឹកនាំនាវាកម្ពុជាមានភាពរីកចម្រើនរុងរឿងដូចបច្ចុប្បន្ននេះ ។ទន្ទឹមនឹងនេះឯកឧត្តមអភិបាលរងបានរំលឹកពីប្រវត្តិទុក្ខវេទនាដ៏សែឈឺចាប់មិនអាចបំភ្លេចបានគឺក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត តែក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន និងជាមេបញ្ជាការលំពូលកងយោធិពលខេមរភូមិន្ទ បានរំដោះជាតិផុតពីរបបនេះនិងនាំកម្ពុជាមានលារអភិវឌ្ឍរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិថែមទៀត។

សូមបញ្ជាក់ផងដែរយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត ឱ្យចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក បានប្រកាសជ្រើសរើស ពលទាហានបន្ថែម ដើម្បីបំពេញក្របខណ្ឌកងទ័ពជើងគោក និងមានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងទូទាំងប្រទេសសរុប ចំនួន៨,០៦៣នាក់ (ប្រស ៤,៦៧០នាក់ ស្រី៣,៣៣នាក់)។ដោយឡែកខេត្តព្រះវិហារ មានបេក្ខជន ស្ម័គ្រចិត្តចូលរួមប្រឡង សរុប១៨១រូប ស្រី៥៤រូប ដែលត្រូវទៅចូលរួមប្រឡងនៅមណ្ឌទី៥៖ មណ្ឌលភូមិភាគទី៤ ខេត្តសៀមរាប។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 1 ថ្ងៃមុន