រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យសាងសង់រោងដោលថ្មីជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដាច់ស្រយាលក្នុងបឋមសិក្សាអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត

ដោយ admin@preahvihear.gov.khចំនួនទស្សនា (2.9K)

លោកគ្រូ បន្ទាប់ពីមើលឃើញការលំបាករបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតំបន់ដាច់ស្រយ៉ាល ក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសំដែងការសារទររីករាយ បន្ទាប់ពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្ត និងលោកអភិបាលស្រុកជាំក្សាន្ត ជា គឹមសេង ប្រកាសសាងសង់អគាររោងដោលសម្រាប់សិស្សានុសិស្សក្នុងបឋមសិក្សាអន្ទិល ឃុំយាង ស្រុកជាំក្សាន្តបានរៀនសូត្រអោយបានសមរម្យ។ការសម្រេចជួយ សាងសង់អគាររោងដោលសម្រាប់ឲ្យសិស្សបានរៀនសូត្រនេះ បន្ទាប់ពីលោក ជា គឹមសេង បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង អគារសាលាបឋមសិក្សាមួយខ្នង ដែលមានអគារជារោងដោលមាន ២បន្ទប់ មានសភាពចាស់ទ្រុឌទ្រោម ស្ថិតនៅតំបន់ដាច់ស្រយ៉ាល ចុងកាត់មាត់ញកនៅភូមិឃុំខាងលើកាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ជា គឹមសេង ថ្លែងថា ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង នៅសាលាបឋមសិក្សាខាងលើ ឃើញថា អគារសិក្សាមួយខ្នង ដែលសិស្សានុសិស្សកំពុងតែរៀនសូត្រ សព្វថ្ងៃនេះ ជាប្រភេទរោងដោលមាន ២បន្ទប់ ធ្វើអំពីឈើប្រក់សង្ក័សី ហើយចំពោះដំបូលសង្ក័សីក៏មានការធ្លុះធ្លាយ ចំណែកជញ្ជាំងក្តារក៏មានសភាពចាស់ និងកន្លែងខ្លះពុកផុយ បែកបាក់ផងដែរ។

ជាមួយគ្នានេះ លោកអភិបាលស្រុកជាំក្សាន្ត បានណែនាំឲ្យថ្នាក់ដឹកនាំសាលា និងប្រជាសហគមន៍ដែលជាអាណាព្យាបាលសិស្ស ត្រូវធ្វើការជួសជុលអគាររោងដោលចាស់នេះឡើងវិញ ដើម្បីបង្ករលក្ខណៈងាយស្រួលឲ្យសិស្សបានរៀនសូត្រ។

លោកបានឧបត្ថម្ភថវិកាចំនួន ២លានរៀល សង្ក័សីថ្មីចំនួន៣០០សន្លឹក សម្រាប់ប្រក់ដំបូលអគាររោងដោលចាស់នេះ។ ដោយសារកំណើនសិស្សមានការកើនឡើងអភិបាលខេត្តព្រះវិហារ និងលោក ស្រី ឌឹក និងលោក ជា គឹមសេង បានប្រកាសសាងសង់អគាររោងដោលថ្មី១ខ្នងទៀត ដែលមានទទឹង៧ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២០លានរៀល៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន