រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ការយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្តីក្រោមឱវាទជាវប្បធម៌ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងសាមគ្គីភាពល្អ

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារលើសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នារសៀលថ្ងៃសុក្រ ទី០៦ខែធ្នូ ឆ្នាំ២០១៩ លោក យ៉ុង គឹមហឿង នាយករដ្ឋបាលសាលាខេត្តព្រះវិហារ ដឹកនាំមន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្តចុះសាកសួរសុខទុក្ខមន្រ្តីឈ្នោះ ជា សុគន្ធភ័ក្រ្ត អនុប្រធានអង្គភាពច្រកចេញ​ ចូលតែមួយសាលាខេត្ត​ មានជំងឺដោយត្រូវការព្យាបាលដោយការវះកាត់ស្បែកក្បាល និងបាននាំយកនូវថវិកាមួយ ចំនួនដែលបានមកពីការចូលរួមចំណែកពីមន្រ្តីចំណុះរចនាសម្ព័ន្ធសាលាខេត្ត ជូនដល់គេហដ្ឋានរបស់លោកឈ្នោះ ជា សុគន្ធភ័ក្រ្ត ស្ថិតនៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

អត្ថបទទាក់ទង