រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថវិកា១២លានរៀលឧបត្ថម្ភដោយក្រុមហ៊ុនម៉ូតូហុងដាសាខាខេត្តព្រះវិហារជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រះវិហារ

នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគមូលនិធិ និងសម្ភារជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ដែលរៀបចំនិងឧបត្ថម្ភដោយក្រុមហ៊ុនម៉ូតូហុងដាសាខាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា កុមារា កុមារី ជាកុមារកំព្រាខេត្តជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាតាមរយះគោលនយោបាយថែទាំកុមារកំព្រារបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកុមារទូទាំងប្រទេសទទួលបានសុខមាលភាព ការរស់រានប្រកបដោយសេចក្តីសុខ សុភមង្គលក្នុងគ្រួសារនិនិងសង្គម ព្រោះថាកុមារគឺជាទំពាំងស្នងឬស្សីរបស់ជាតិនាពេលអនាគត ។ជាក់ស្តែងនាឱកាសនេះ យើងបានរៀបចំពិធីចែករំលែកក្តីស្រលាញ់ជូនដល់កុមារកំព្រាក្នុងមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ហើយឯកឧត្តម បានថ្លែងអំណគុណដល់ក្រុមហ៊ុន ម៉ូតូហុងដាសាខាខេត្តព្រះវិហារ ដែលបានឧបត្ថម្ភទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ។
ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើតដល់ម៉ែដោះត្រូវគ្រប់គ្រងថែរក្សាកូនៗក្នុងបន្ទុកឲ្យបានល្អប្រសើរដោយផ្តល់អាហារូបត្ថម្ភ និងអប់រំណែនាំដល់ក្មួយៗទាំងផ្លូវកាយ និងផ្លូវចិត្តឲ្យបានល្អ ។ ចំពោះក្មួយៗទាំងអស់ត្រូវខិតខំព្យាយាមសិក្សាសិក្សារៀនសូត្រ ធ្វើខ្លួនជាកូនល្អ សិស្សល្អ ស្តាប់ដំបូន្មានម៉ែដោះ លោកគ្រូ អ្នកគ្រូ និងត្រូវចៀសផុតឲ្យឆ្ងាយពីគ្រឿងញៀនល្បែងស៊ីសង ក្មេងទំនើង ព្រមទាំងអំពើរអបាយមុខផ្សេងទៀត និងត្រូវចូលរួមគោរពច្បាប់ឲ្យបានល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

អត្ថបទទាក់ទង