រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តព្រះវិហារប្រារព្ឋទិវាអន្តរជាតិរំលឹកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤

ដោយ admin@preahvihear.gov.khចំនួនទស្សនា (634)

នាព្រឹកថ្ងៃអាទិត្យ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារបានប្រារព្ឋទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាព ឯកឧត្តមគោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ឯកឧត្តម តូច វង្ស សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមអ្នកម៉ូតូឌុបខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត លើកឡើងពីការនៃកំណើនមធ្យោបាយ យានយន្តគ្រប់ប្រភេទយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាំងនេះកើតចេញដោយប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋធូធារ ប៉ន្តែទន្ទឹមនឹងការរីកចម្រើននេះ បញ្ហាគ្រោះថ្នាក់ចរាចរស្ថិតនៅកំណើនគួរឲ្យព្រួយបារម្ភ អត្រាបាត់បងជីវិត របួស ពិការភាព កុមារកំព្រា មេម៉ាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ឯកឧត្តមបន្ថែមថាទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននៅទូទាំងប្រទេស បែរជាប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ដឹង មានភាពធ្វេសប្រហែសក្នុងបើកបរ ការមិនគោរពច្បាប់ចរាចរ បើកបរ លើសល្បឿនកំណត់ដែលទាំងនេះបង្កឲ្យមានគ្រោះថ្នាក់រហូតបាត់បងជីវិតជារៀងរាល់ថ្ងៃ

ឯកឧត្តម បានបន្តទៀតថា ការប្រារព្ឋទិវានេះឡើងគឺដើម្បីពញ្ញ៉ាក់ស្មារតីប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវសាធារណៈឲ្យមាការភ្ញាក់រលឹក ផ្លាស់ប្តូរឥរិយាបថមិនគោរពច្បាប់ឲ្យមកគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណេកឆ្ពោះទៅទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរឲ្យចុះកម្រិតទាបបំផុតដូចពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ជាចុងក្រោយឯកឧត្តមបានណែនាំដល់មន្រ្តីជំនាញ ក៏ដូចប្រជាពលរដ្ឋត្រូវអនុវត្ត និងបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ការទប់ស្កាត់ការកែច្នៃយានយន្តខុសច្បាប់ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដែលទាំងនេះសុទ្ធតែកត្តាដ៏សំខាន់ក្នុងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន