រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តព្រះវិហារផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល

ដោយ admin@preahvihear.gov.khចំនួនទស្សនា (758)

(ភ្នំពេញ)៖ ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពជូនពរ និងអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។

ការផ្តល់ពានរង្វាន់នេះ ពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាំឲ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហព័ន្ធសន្តិភាពសកល (UPF)។

ជាថ្មីនាឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 3 សប្ដាហ៍មុន