រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្ដមអភិបាលខេត្តព្រះវិហារ អំពាវនាវក្រុមអ្នកម៉ូឌុបកុំជឿលើការ បោកការញុះញង់តាមការឃោសនាណាមួយរបស់ ជនក្បត់ជាតិ សម រង្ស៊ី

នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត អញ្ជើញចុះសំណោះសំណាលជាមួយក្រុមម៉ូតូឌុបខេត្តព្រះវិហារ ដោយមានការចូលរួមមេញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ និងកោត សរសើរអស់ពីចិត្តចំពោះគំនិត ផ្តួតផ្តើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ និងឯកឧត្តម កង សៅគុណ ក្នុងការបង្កើតមូលនិធិ សម្រាប់បង្កើត និងគាំទ្រសកម្មភាពក្រុមអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារនេះឡើង ចាប់ពី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ និងបន្តសកម្មភាពរហូតដល់សព្វថ្ងៃនេះ ព្រមទាំងបានការកៀរគរមូលនិធិជំហានដំបូងបានចំនួន ៣៨.៨៥០.០០០៛ (សាមសិបប្រាំបីលាន ប្រាំបីរយហាសិបពាន់រៀលគត់) សម្រាប់ប្រើប្រាស់លើ ការចំណាយនានាដូចជាការថែទាំ ជួសជុលម៉ូតូ ជាដើម។ហើយឯកឧត្តមអភិបាលខេត្តបានប្រកាសជំហរគាំទ្រយ៉ាងពេញទំហឹង ក្នុងការជួយទ្រទ្រង់មូលនិធិសម្រាប់ក្រុមអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ ឲ្យមាននិរន្តភាព តទៅទៀត។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត សំណូមពរដល់បងប្អូនក្រុមអ្នករត់ម៉តូឌុបខេត្តព្រះវិហារ ផងដែរដោយត្រូវអនុវត្តឲ្យបានតាមគោលការណ៍កំណត់ក្នុងក្រុមអ្នករត់ម៉ូតូឌុប ធ្វើយ៉ាងណាឲ្យ សកម្មភាពក្រុមអ្នករត់ម៉ូតូឌុបខេត្តយើងអាចបន្តទៅមុខជានិច្ច ចូលរួមគោរពច្បាប់ចរាចរណ៍ និងសហការណ៍ឲ្យបានជិតស្និទជាមួយកម្លាំង សមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាននានា ដែលពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាពិសេសត្រូវចូលរួមថែរក្សា ការពារសន្តិភាពជាតិ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តព្រះវិហារ ដោយគោរពទៅតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដោយកុំជឿលើការបោកការញុះញង់ និងជឿតាមការ ឃោសនាណាមួយរបស់ ជនក្បត់ជាតិ សម រង្ស៊ី ដែលធ្វើឲ្យខ្លួនឯងជាប់ទោសដោយមិនដឹងខ្លួន។

អត្ថបទទាក់ទង