រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តព្រះវិហារអបអរសាទរខួបលើកទី៦៦នៃបុណ្យឯករាជ្យជាតិ ០៩វិច្ឆកា និងខួបលើកទី១៥ នៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រ

ដោយ admin@preahvihear.gov.khចំនួនទស្សនា (1.4K)

ក្នុងឱកាសមហោឡារិកនេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ជាកូន ចៅ ចៅទួត ពិតជាមិនអាចបំភ្លេចនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណវាងវៃ ប្រកបដោយគតិបណ្ឌិត ទេព្យកោសល្យរបស់ទ្រង់ ក្នុងព្រះរាជបូជនីយកិច្ចទារទារឯករាជ្យពីនឹមអាណានិគមនិយមបាំរាំងរហូតទទួលបានឯករាជ្យនាថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គទ្រង់បានបន្សល់ទុកនូវស្នាមព្រហស្ថ ព្រះរាជលំអានលើការកសាងកម្ពុជាជាកោះ សន្តិភាព សាមគ្គីភាព ឯកភាពជាតិ ការអភិវឌ្ឍលើ គ្រប់វិស័យនិងបានធ្វើប្រជានុរាស្ត្រមានជីវភាព រស់នៅសុខដុមរមនា ជូនកូនចៅជំនាន់ក្រោយ។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ដង្ហែតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់សម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមគោលនយោបាយបង្រួមបង្រួមជាតិ ផ្សះផ្សារជាតិ កម្ពុជាពិតនាពេលបច្ចុប្បន្នទទួលបានសុខសន្តិភាព និងការអភិវឌ្ឃរីកចម្រើនរុងរឿង ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្ស ព្រះករុណាព្រះបាទសម្តេចព្រះបររមនាថ នរោត្តម សីហមុនី និងដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តចតុកោណ ដើម្បីធានាកំណើន ការងារ សមធម៌ បរិយាប័ន និងប្រសិទ្ធភាពការងារ កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយឆ្នាំ និងបានកំណត់គោលដៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានប្តេជ្ញាក្នងនាមក្រុមប្រឹក្សា គណៈអភិបាល ប្រជាពលរដ្ឋ ខេត្តព្រះវិហារ បន្តថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ ការពារយ៉ាងអង់អាចនូវបូរណភាពទឹកដី ជាពិសេសចំពោះមុខប្រឆាំងដាច់ខាតអំពើក្បត់ ជាតិសម រង្សី ដែលមានចេតនាផ្តួលរលំរាជរដ្ឋាភិ បាលស្របច្បាប់ ញុះញង់ និងបង្ក ចលាចលដល់សង្គមជាតិយើង ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សូមចូលរួមទទួលទានអំបុកសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីមាតុភូមិកម្ពុជាដ៏បរវរនៃយើងជានិច្ចនិរន្ត៍។

សូមបួងសួងដល់គុណព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្កសិទ្ធក្នុងលោក ទេវតារក្សាព្រះមហាស្វេតឆ័ត្រ សូមជួយអភិបាលប្រស់ព្រំ ប្រទានសព្ទសាធុការពរជ័យថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាលក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ សូមទ្រង់គង់ជាម្លប់ដ៏ត្រជាក់ប្រកបដោយបរមក្សេមក្សាន្ត ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញ្ញាណភ្លឺថ្លា ដើម្បីដឹកនាំមាតុភូមិកម្ពុជា និងប្រជានុរាស្រ្តរបស់ព្រះអង្គយូរអង្វែងតរៀងទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ក៏បាននាំយកនូវអង្គ ត្រីខ និងគ្រឿងឧបភោគ បរិភោគ ចែកជូនដល់គ្រួសារ ក្រីក្រ គ្រួសារពលីជីវិតក្នុងបុព្វហេតុជាតិចំនួន គ្រួសារផងដែរ ។ក្នុងនោះក៏មានការដាល់អំបុក ទទួលអំបុកសន្តិភាពយ៉ាងសប្បាយរីករាយ ផងដែរ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន