រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារទទួលជួបប្រតិភូក្រសួងមហាផ្ទៃដឹកនាំដោយនាយឧត្តមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃពុធ ១១កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ ទទួលជួបស្វាគមន៍ប្រតិភូ ក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍ស្វាគមន៍ក្នុងឳកាសនោះ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត បានជម្រាបជូននូវផែនការ និងវិធានការការពារស្របតាមសេចក្តីជូនដំណឹង លេខ២៧១៨ សជណ របស់ក្រសួងមហាផ្ទៃស្តីពីកាបង្កើនការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងព្រះរាពិធីបុណញយអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាពិសេសបានផ្សព្វផ្សាយអំពីផែនការឧបាយកលធ្វើ រដ្ឋប្រហារ និងសកម្មភាពនានារបស់ក្រុមប្រឆាំងក្រៅច្បាប់ដែលដឹកនាំដោយ ទណ្ឌិត សម រង្សី និងបក្សពួករបស់ខ្លួនក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋបាភិបាលស្របច្បាប់ដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្នុងគោលបំណងទប់ស្កាត់ ការពារដាច់ខាត រក្សាសុសន្តិភាព និងការអភិវឌ្ឍជានិរន្ត៍ ។

មានប្រសាសន៍បូកសរុបនោះឯកឧត្តម នាយឧត្តមសេនីយ សំរឹទ្ធ ឌី បានដាក់ចេញនូវវិធានការដល់គណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ដោយត្រូវអនុវត្តការងារចំពោះមុខ ត្រូវកា្តប់សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមអង្គភាពជាប់ព្រំដែន សំដៅបង្រ្កាប បទល្មើស ឆ្លងដែនអនាធិបតេយ្យតាមផ្លូវរបៀង ការជួញដូរគ្រឿងញៀន និងបទល្មើសនានា តាបមណ្តោយព្រំដែន សំដៅកសាងខ្សែរបន្ទាត់ព្រំដែន មួយប្រកបដោយក្តីសុខ សណ្តាប់ធ្នាប់ល្អ ដើម្បីរួមចំណែកគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លើសពីនេះទៀតនាយឧត្តមសេនីយ៍ ស្នើសុំដល់កងកម្លាំងគ្រប់ស្ថាប័នជំនាញ ដែលមានអាជីពពាក់ព័ន្ធនៅតំពន់ព្រំដែន ត្រូវសហការឧបត្ថម្ភគ្នា ជឿជាក់គ្នា ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋ អំពើរភេរវកម្ម ការជួញដូរគ្រឿងញៀន និងបទល្មើសនានានៅតាមបណ្តោយព្រំដែន។

អត្ថបទទាក់ទង