រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក យុង ហួត ត្រូវបានមហាសន្និបា​ត​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ អាណត្តិទី៣

ដោយ admin@preahvihear.gov.khចំនួនទស្សនា (1.2K)

      សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ បានរៀបចំពិធីបើកមហាសន្និបាតអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត នារសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ។សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សា តំណាងមន្ទីរ វិស័យជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើននាក់ទៀត ផងដែរ។

  ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះវិហារ បានថ្លែងអបអរសាទរដល់លោក លោកស្រី ដែលត្រូវបានមហាសន្និបាតបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមសម្រាប់អាណត្តិទី៣នេះ។

បន្ថែមពីនេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ពីតួនាទីភារកិច្ចរបស់សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិគឺជាវេទិការសម្រាប់ផ្សព្វផ្សាយ ចែករំលែកព័ត៌មាន បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋមូលដ្ឋានក៏ដូចជា គោលនយោបាយ ច្បាប់លិខិតបទដ្ឋាន និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាលដល់សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិវិញ សំដៅធានានលើក​កម្ពស់​គុណភាព​ នៃ​ជីវភាពរស់នៅ និង​​សុខុមាល​ភាព​ របស់​ប្រជា​​ពលរដ្ឋ តាម​រយៈ​​អភិបាលកិច្ច​តាមបែប​វិមជ្ឈការ និង​វិសហ​​​មជ្ឈការនិងដើម្បី អភិវឌ្ឍ​សមត្ថភា​ព​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជា​​ពល​រដ្ឋ​​នៅមូលដ្ឋាន។

ឯកឧត្ដម បញ្ជាក់ដែរថា មហាសន្និបាតអាណត្តិទី៣ ត្រូវបានរៀបចំឡើងក្នុងគោល​បំណង​សំខាន់ គឺពិនិត្យកែសម្រួល និង​អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់​សមាគម និង​ដំណើរ​ការ​បោះ​ឆ្នោតជ្រើសរើស អង្គ អភិបាលកិច្ច របស់សមាគម សម្រាប់​អាណត្តិទី៣ មានជា អាទិ៍ ប្រធាន អនុប្រធាន សមាជិក​​ក្រុម​ប្រឹក្សាសមាគម និងសមាជិក​គណៈកម្មា​ធិការ​ប្រតិបត្តិ​សមាគម​ ។ អ្វីដែលសំខាន់ទៀតនោះ នៅ ពេលបញ្ចប់ មហាសន្និបាតនេះ ក៏នឹងមាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​លើកទីមួយ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ អាណត្តិទី៣។

      ក្នុងឱកាសនេះដែរ ឯកឧត្ដម ឡុង សុវណ្ណក៏បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគម​ ជាក់ស្តែងក្នុងរយៈកាល ៥ ឆ្នាំកន្លងមក ដោយនាំមក​នូវសមិទ្ធផលជាច្រើនជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តាំផ្ញើរដល់ប្រតិភូមសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ
អនុវត្តឲ្យបានតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង​នេះការពារផល​ប្រយោជន៍​ របស់ក្រុម​ប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕
គួររំលឹកដែរថា មហាសន្និបាតប្រព្រឹត្តទៅរយះពេល០១ថ្ងៃ ដោយបានអនុម័តលើរបាយការណ៍សកម្មភាព និងថវិការយះពេល០៥ឆ្នាំកន្លងនិងលើកទិសដៅបន្តអាណត្តិទី០៣ ព្រមទាំងកែសម្រួលលក្ខន្តិកៈរបស់សមាគម។ ក្នុងនោះអង្គមហាសន្និបាត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលោក យុង ហួត ប្រធានក្រុមប្រឹក្សាស្រុកជាំក្សាន្ត ជាប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារដោយសម្លេងគាំទ្រ២០៣ និងមិនគាំទ្រ០៧សម្លេង។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន