រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហាររៀបចំកិច្ចប្រជុំសេចក្តីណែនាំស្តីពីការរៀបចំផែនការ ការពារសុវត្ថិភាព មន្ត្រីដឹកនាំថ្នាក់ក្រោមជាតិ

នារសៀលថ្ងៃអង្គារិ៍០៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២០១៩ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំផែនការ ការពារសុវត្ថិភាព មន្ត្រីដឹកនាំថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរពីខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណ៣០០នាក់។

មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍អំពីការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសផ្សេងតាមបណ្តោយព្រំដែន ជាដើម។បន្ថែមពីនោះទៀត ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនសេចក្តីណែនាំលេខ ០៣៩ សណន ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំផែនការ ការពារសុវត្ថិភាព មន្ត្រីដឹកនាំថ្នាក់ក្រោមជាតិ និងសារលិខិតសាធារណមតិ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ មានប្រសាសន៍អំពាវនាវដល់មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋចូលរួមរក្សាសុខសន្តិភាព ការអភិវឌ្ឍជាតិ ការឯកភាពជាតិ ជាពិសេសត្រូវទប់ស្កាត់នូវសកម្មភាពប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីប្រជាពលរដ្ឋ ។

អត្ថបទទាក់ទង