រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហារបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត លើកទី០១ អណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកគូលែន ។

នៅព្រឹកថ្ងៃអង្គារ ០៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២២ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់អណត្តិទី៣ឆ្នាំ២០១៩ នៅស្រុកគូលែន ក្រោមអធិបតីភាពឯឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងឃុំ, លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាង ៣៥០នាក់ ស្រី១៥០នាក់។

គោលបំណងសំខាន់នៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសូមពរដែលបានលើកឡើងបានចំគោលដៅ និងទាន់ពេលវេលា៕

ជាលទ្ធផលរដ្ឋបាលខេត្ត រួមទាំងមន្ទីរអង្គភាពជំនាញបានបកស្រាយនិងដោះស្រាយបញ្ហាប្រឈម សំនួរ សំណូមពរដែលបានពីប្រជាពលរដ្ឋនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។ជារួមបញ្ហាដែលបានលើកឡើងនាពេលនោះផ្តោតលើបញ្ហាដីធ្លី និងបញ្ហាចរាចរ ដែលកំពុងកើតមាននៅពេលបច្ចុប្បន្ននេះ ។

អត្ថបទទាក់ទង