រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ត្រូវបានមហាសន្និបាតអាណត្តិទី២ បោះឆ្នោតជ្រើសរើសជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

នៅថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានរៀបចំមហាសន្និបាតអាណត្តិទី២ ក្រោមអធិបតី ភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានអ្នកចូលរួមមហាសន្និបាតសរុប ៤១០ នាក់ ក្នុងនោះប្រតិភូសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ខេត្តចំនួន ២៨០ នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ២៧៥ រូប គណបក្សខ្មែររួបរួមជាតិ ៣ រូប និងគណបក្សហ្វុនស៊ិនប៉ិច ២ រូប។ដោយ។

តាមរយៈលទ្ធផល នៃមហាសន្និបាត ទទួលសន្លឹកឆ្នោតគាំទ្រចំនួន ២៧៣ លើ ២៧៨ សម្លេង ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នឹងក្លាយជាប្រធានទី៣ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធាន ជាអនុប្រធាន ។

ចំពោះអនុប្រធានសមាគមជាតិអាណត្តិទី៣ ទាំង ១២ រូបនោះរួមមាន៖
*ទី១៖ លោកជំទាវ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
*ទី២៖ លោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ
*ទី៣៖ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល
*ទី៤៖ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ
*ទី៥៖ ឯកឩត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង
*ទី៦៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី៧៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង
*ទី៨៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
*ទី៩៖ ឯកឧត្តម កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី១០៖ ឯកឧត្តម ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្តស្វាយរៀង
*ទី១១៖ ឯកឧត្តម ចិន ពៀន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
*ទី១២៖ ឯកឧត្តម ផន ប៉ុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។

សូមរំលឹកដែរថាសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាដែលជាសមាជិកសមាគមជាតិគឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤៕

អត្ថបទទាក់ទង