រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វេទិការសាធារណៈរបស់ក្រុមប្រឹក្សាខេត្តព្រះវិហារនឹងរៀប ចំធ្វើនៅសប្តាហ៍ទី៤ខែតុលា នេះ

ដោយ admin@preahvihear.gov.khចំនួនទស្សនា (555)

ឯកឧត្តព្រះវិហារ៖ នៅព្រឹក​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩​នេះ រដ្ឋបាលខេត្ត​ព្រះវិហារ​ បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តព្រះវិហារ​ អាណត្តិ​ទី​៣​ ក្រោមអធិបតីភាព​ឯកឧត្តម​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកជំទាវ ចឹក​ហេង អភិបាលខេត្តស្តីទី ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់​ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ ​លោកនាយក-រងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ​ ប្រធានអង្គភាព​ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត​ កងកម្លាំងទាំងបី​ សាលាដំបូងខេត្ត​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ លោក​ លោកស្រី ប្រធាន​-អនុប្រធានមន្ទីរ​ អង្គភាព​ពាក់ព័ន្ធជុំវិញ​ខេត្ត​ អភិបាល​ក្រុង-ស្រុក ប្រធាន​ក្រុម​ប្រឹក្សាក្រុង​-ស្រុក ទាំង៨​ ​នៅ​សាលប្រជុំ​ ធំជាន់ទី៣ សាលាខេត្ត​ព្រះវិហារ​៕

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្ត ក្រៅពីអនុម័តកំណត់ហេតុ និងរបាយការណ៍សកម្មភាពរបស់រដ្ឋបាលខេត្តក្នុងកំឡុងកិច្ចប្រជុំលើកទី០៤ ក៏មានការពិនិត្យឆ្លងសំណុំឯកសារ ពាក់ព័ន្ធនឹងការត្រៀមរៀបចំវេទិការសាធារណៈរបស់ក្រុមប្រឹក្សាដែលនឹងធ្វើនៅពេលដ៏ខ្លីខាងមុខនេះដែរ ។ លើសពីនេះទៀតក៏មានផងដែរ នូវការត្រៀមរៀបចំប្រារព្ធទិវាគោរពវិញ្ញាក្ខន្ធព្រះបរមរតនកោដ្ឋ ១៥ តុលា និងការពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាថែមទៀតផង។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 22 ម៉ោងមុន