រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សុវណ្ណ ណែនាំឲ្យត្រៀមទាំងកម្លាំងសរុប មធ្យោបាយសរុបដើម្បីជួយជនរងគ្រោះឲ្យបានទាន់ពេលវេលា

រសៀលថ្ងៃសុក្រ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធាន អនុប្រធានសាខា និងមន្រ្តីកាកបាទ ក្រហមកម្ពុជាជាច្រើនរូប នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

នៅក្នុងខ្លឹមសារកិច្ចប្រជុំផ្តោតលើការពិនិត្យនៃការអនុវត្តការងារត្រីមាសទី៣ ឆ្នាំ ២០១៩ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ ២០១៩ ពិនិត្យ និងសម្រេចលើផែនការ ៦ ឆ្នាំ ការពិភាក្សាអំពីការរៀបចំសេចក្តីសម្រេចស្តីពីដំណើរការប្រព្រឹត្តទៅ អាណត្តិទី ៥ ព្រមទាំងពិភាក្សាអំពីការរៀបចំសមាសភាព គណៈកិត្តិយស របស់សាខាកាកបាទក្រហមកម្ពុជាផងដែរ។

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំដល់សមាជិក សមាជិកាសាខា ត្រូវត្រៀមទាំងកម្លាំងសរុប មធ្យោបាយសរុបដើម្បីជួយជន រងគ្រោះអោយបានទាន់ពេលវេលានិងស្នើសុំដល់លោកអភិបាលក្រុង-ស្រុក ដែលជាប្រធានកិត្តិយសអនុសាខា ធ្វើយ៉ាងណាពិនិត្យ លើការរៀបចំសមាសភាព គណៈកម្មាធិការអនុសាខាអោយបានហ្មត់ចត់ បើជ្រើសរើសបានបុគ្គលមានឆន្ទះបំពេញការងារ ហ៊ានលះបង់ពេលវេលាក្នុងការងារមនុស្សធម៌ នោះ លោកអភិបាលក្រុង-ស្រុក នឹងបានអ្នកជួយការងារជំនួសដៃបាន តែបើជ្រើសរើសមិនបាន បុគ្កលល្អមានឆន្ទះ អ្នកដែលពិបាកគឺលោកអភិបាលក្រុង-ស្រុកហ្នឹងហើយ។ ព្រោះមានប្រជាជនដែលងាយរងគ្រោះ រួមមាន ចាស់ជរា ស្រ្តីម៉េម៉ាយមានកូនច្រើន កុមារកំព្រា អ្នករស់នៅជាមួយអ្នកផ្ទុកមេរោគអេដស៍ ដែលរង់ចាំអោយយើងជួយ បើគាត់មិនសកម្ម មានតែអភិបាលក្រុង-ស្រុក ចុះធ្វើជំនួស។

អត្ថបទទាក់ទង