រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តនិងប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារបន្តចុះសំណេះ សំណាលជាមួយមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត

នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះវិហារ អញ្ជើញចុះ សាកសួរសុខទុក្ខកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយ មានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំងបីខេត្ត មេបញ្ជការតាម បណ្តោយព្រំដែន គ្រប់ អង្គភាព ប្រធាន មន្ទីរអង្គភាព និងនាយទាហាន ពលទាហាន ជាច្រើនរូប នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលឯកឧត្តមអភិបាលខេត្ត បានថ្លែង ការកោតសសើរដល់កម្លាំងនៃស្នងការនគរបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ លើការងារពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋការងារបង្រ្កាប និង ទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស បទល្មើសធនធានធម្មជាតិ និងជលផល និងការពារអធិបតេយ្យជាតិនៅតាមបណ្តោយព្រំដែន ជាដើម…។

លើសពីនេះឯកឧត្តមអភិបាល មានប្រសាសន៍ថា ក្នុងនាមកងកម្លាំង របស់រាជរដ្ឋាភិបាល ត្រូវការពារឲ្យបាលដាច់ខាតនូវព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាបាលស្របច្បាប់កើតចេញពីប្រជាពលរដ្ឋ ព្រមទាំងប្រឆាំងគ្រប់ឧបាយកលដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ញុះញង់ បង្កចលាចលដល់សង្គមជាតិ ។ ជាពិសេសនិងត្រូវមានសាមគ្គីភាព ផ្ទៃក្នុង និងស្ដាប់បទបញ្ជាថ្នាក់លើរបស់ខ្លួន សំដៅរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាព សន្តិភាព និងបន្តចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ដើម្បី ប្រទេសជាតិ យើងមានភាពរីកចម្រើនសម្បូរសប្បាយ រុងរឿងនៅ ក្រោមដំបូល សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើឲ្យកងកម្លាំងក្នុងខេត្ត បន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន ក្នុងការទប់ស្កាត់ និង បង្ក្រាបបទល្មើស ព្រហ្មទណ្ឌ បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿង ញៀន ល្បែងស៊ីសង ចោរកម្ម និងបទល្មើសផ្សេងៗទៀត ជាពិសេស ត្រូវពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈជូនបងប្អូន ប្រជាពលរដ្ឋយើងក្នុងរដូវភ្ជុំបិណ្ឌនេះ ។

អត្ថបទទាក់ទង