នារសៀលថ្ងៃពុធ ១២រោច ខែភទញរបទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះវិហារ អញ្ជើញចុះ សាកសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយ មានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំងបីខេត្ត មេបញ្ជការតាមបណ្តោយព្រំដែន គ្រប់ អង្គភាព ប្រធាន មន្ទីរអង្គភាព និងនាយទាហាន ពលទាហាន ជាច្រើនរូប នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនៅទីបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសសើរដល់កម្លាំងក្នុងខេត្ត ដែលរួមមានស្នងការដ្ឋននគរបាលខេត្ត ទីបញ្ជការតំបន់ប្រតិបត្តិការសឹករង ខេត្ត និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំបំពេញ ភារកិច្ច របស់ខ្លួនទទួលបានលទ្ធផលល្អ លើការងារពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋការងារបង្រ្កាប និង ទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស បទល្មើសធនធានធម្មជាតិ និងជលផល និងការពារអធិបតេយ្យជាតិនៅតាមបណ្តោយព្រំដែន ជាដើម…។
ឯកឧត្តមអភិបាលបានបន្ថែមទៀតថា៖យើងទាំងអស់គ្នាប្តេជ្ញាការពារ ដាច់ខាតមិនឱ្យរបបអតីតកាលដ៏ខ្មៅងងឹត យង់ឃ្នង វិលត្រលប់មកគ្រប ដណ្តប់លើមាតុភូមិកម្ពុជាដ៏បវររុងរឿងនៃយើងទាំងអស់គ្នាវិញនោះឡើយ ជាពិសេសប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ សម រង្សី ដែលមានចេតនា ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ និងញុះញង់ បង្កចលាចលដ ល់សង្គម ជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថែមទាំង បានប្រមាថដល់ព្រះចេស្តា អង្គព្រះមហាក្សត្រ ថែមទៀតផង ។ លើសពីនេះ ត្រូវការពារដាច់ខាត នូវរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងស្ដាប់បទបញ្ជាថ្នាក់លើរបស់ខ្លួន សំដៅរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ស្ថេរភាព សន្តិភាព និងបន្តចូលរួម អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ដើម្បី ប្រទេស ជាតិ យើងមានភាព រីកចម្រើន សម្បូរសប្បាយរុងរឿងនៅ ក្រោមដំបូល សន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
លើសពីនេះទៅទៀត ឯកឧត្តមបានផ្តាំផ្ញើឲ្យកងកម្លាំងក្នុងខេត្ត បន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រហ្មទណ្ឌ បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម និងបទល្មើសផ្សេងៗទៀត ជាពិសេស ត្រូវពង្រឹងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋយើងក្នុងរដូវ ភ្ជុំបិណ្ឌនេះ ។