នារសៀលថ្ងៃពុធ០៥រោច ខែភទ្របទ ខែភទ្របទ ឆ្នាំកុរ ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តក្នុងការិយបរិច្ឆេទឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោក ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខេត្ត ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាស្តីទី លោក អ៊ុង វុទ្ធី អភិបាលរង ខេត្ត និងមានការចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត នាយក-នាយករងរដ្ឋបាល នាយក-រងទីចាត់ការ ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំសាលាខេត្ត ។
កិច្ចប្រជុំនេះផោតសំខាន់លើការពិនិត្យលើរបៀបរបបការងារ តួនាទីភារកិច្ច សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្រ្តី ព្រមទាំងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព ជាពិសេសការស្វែង យល់ពីបញ្ហាប្រឈម និងសំណូមពររបស់មន្រ្តីរបស់រដ្ឋបាលខេត្តផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/17/2019/09/20190918_145649-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2019/09/20190918_145756-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2019/09/20190918_144128-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2019/09/20190918_150058-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2019/09/20190918_145348-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2019/09/20190918_145420-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2019/09/20190918_150120-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2019/09/20190918_145315-1024x591.jpg)