រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារប្រគល់ប័ណ្ណកម្មសិទ្ធដីជូនប្រជាពលរដ្ឋ៧៦៤ក្បាលដីជូនប្រជាពលរដ្ឋចំនួន៥៨៧គ្រួសារ ស្រុកគូលែន ខេត្តព្រះវិហារ

រសៀលថ្ងៃពុធ១៣កើត ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋរស់នៅភូមិចំនួន០២ក្នុងស្រុកគូលែន ដែលរួមមានភូមិស្របាល ឃុំភ្នំពេញ និងភូមិឈូក ឃុំភ្នំត្បែងពីរ ដោយមានការចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូប ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត មាន ប្រសាសន៍ថា ក្រោមគោលនយោបាយប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណនីតិកាលទី៦នៃរដ្ឋសភាព ផ្តោតសំខាន់លើការបន្តជំរុញដំណើរការកែទម្រងដីធ្លី បង្កើនផែនការមេ ប្លងគោល ពង្រឹងសមត្ថភាពការងារអនុវត្តនគរូបនីយកម្មសំដៅធានាឲ្យកាន់តែប្រសើរ ឡើងនូវការរៀបចំវិស័យដីធ្លីនៅទូទាំងប្រទេស ។ជាក់ស្តែងថ្ងៃនេះយើងសម្រេចបាននូវប័ណ្ណកម្មសិទ្ធក្បាលដីស្របច្បាប់ដែលនឹងប្រគល់ជូនប្រជាពលរដ្ឋសរុប៧៤៤ ក្បាលដី ស្នើនឹង៤១១,៧១ហិកតាជូនប្រជាពលរដ្ឋ៥៨៧គ្រួសារ គិតមកដល់បច្ចុប្បន្នខេត្តព្រះវិហារយើងបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋចំនួន៥៨៧គ្រួសារ រស់នៅភូមិចំនួន០២ក្នុងស្រុកគូលែន ដែលរួមមានភូមិស្របាល ឃុំភ្នំពេញ និងភូមិឈូក ឃុំភ្នំត្បែងពីរ ក្នុងនោះ៣៨២ក្បាលដី ក្នុងភូមិស្របាលឃុំភ្នំពេញ និង៣៦២ក្បាលដី ក្នុងភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។

លើសពីនេះឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលពីដីដែលទទួលបានស្របច្បាប់នេះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ប្រសើជាងលក់ដូរ ដែលទទួល ផលបាន តែម្តងហើយបាត់បង់រហូត។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត សុំឲ្យបងប្អូន ប្រជាពលរដ្ឋ ត្រូវ ប្រុងប្រយ័ត្នចំពោះកូនចៅតូច ចៀសវាងការលេងទឹកដែល កំពុងជន់ឡើងខ្លាំងនាពេលនេះ អាចនាំបាត់បង់ជីវិតជាយថាហេតុ ។

សូមរំលឹកផងដែរថា គិតមកដល់បច្ចុប្បន្ននេះខេត្តព្រះវិហារបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ចំនួន១៨.៥៥៨គ្រួសារ ស្នើនឹង៣០.៩៦៦ក្បាលដីលើផ្ទៃដីសរុប៦០.០៦១ហិកតា។

អត្ថបទទាក់ទង