រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ផ្លូវចាក់កៅស៊ូបេទីមេណឺ(AC)ចំនួន០៣ខ្សែរ ប្រវែង ៤,៨៥០ម៉ែត្រក្នុងក្រុងព្រះវិហារ ជាការផ្តល់ជូនពីសម្តេចតេជោ ហ៊ុន សែនត្រូវបានបើកការដ្ឋានជួសជុល

ដោយ admin@preahvihear.gov.khចំនួនទស្សនា (1.1K)

នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ គម្រោងអ៊ុតកៅស៊ូបេទីមេណឺ(AC)កម្រាស់ ០៥សង់ទី ម៉ែត្រ លើចំនួន០៣ខ្សែ ប្រវែងសរុប៤,៨៥០ម៉ែត្រ ក្នុងក្រុងព្រះវិហារខេត្តព្រះវិហារ ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា គម្រោងជួសជុលផ្លូវនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់រដ្ឋបាលខេត្តតាមរយះគម្រោងអភិវឌ្ឍខេត្តសម្រាប់ ឆ្នាំ២០១៩ ដើម្បីបង្កលក្ខណៈងាយស្រួលជូនសល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងដឹកកសិផលយកមកទីផ្សារផងដែរ។

បន្ថែមពីនោះទៀតឯកឧត្តមអភិបាលខេតព្រះវិហារ បានស្នើសុំឲ្យក្រុមហ៊ុនដែលទទួលការអនុវត្តជួសជុលផ្លូវនេះ ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាគោរពតាមបទដ្ឋានបច្ចេកទេស ធានាផ្លូវទាំងនេះមានគុណភាព និងសោភ័ណភាព ។លើសពីនោះទៅទៀត ស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមយក់ចិត្តថែទាំផ្លូវទាំងអស់គ្នា ចៀសវាងការលុបប្រឡាយទឹក គន្លងផ្លូវទឹក បង្ហូរផ្លូវឬដឹកជញ្ជូនលើសកម្រិតកំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន