រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារទទួលជួបស្វាគមន៍ប្រតិភូគណៈកម្មការជំនាញទី៨នៃព្រឹទ្ធសភា

នារសៀលថ្ងៃអង្គារ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អញ្ជើញទទួលជួបគណៈកម្មការទី០៨នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភាព នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍នោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានរាយការណ៍ជូនប្រតិភូគណៈកម្មការទី០៨ស្តីពីវឌ្ឍនភាព សកម្មភាពសម្រេចបានរបស់រដ្ឋបាលខេត្ត និងមន្ទីវិស័យដែលពាក់ព័ន្ធ ជាពិសេសផ្តោត សំខាន់លើសុខមាលភាពសាធារណៈផងដែរ។

មានប្រសាសន៍នោះដែ លោកជំទាវ មាន សំអាន ប្រធានប្រតិភូ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបពីគោលបំណងសំខាន់គឺ សឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងបានជម្រាបពីមុខងារ តួនាទី សំខាន់ៗរបស់គណៈកម្មការជំនាញទី០៨នៃព្រឹទ្ធសភា ។កិច្ចប្រជុំនេះ បានពិភាក្សានិងការបំភ្លឺពីបណ្តាមន្ទីរវិស័យពាក់ព័ន្ធ និងដោះស្រាយ ពន្យល់ណែនាំដល់មន្ទីរជំនាញថែមទៀតផង។

អត្ថបទទាក់ទង