រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសចម្រើនព្រះជន្មគម្រប់៦៨ ព្រះវស្សាយាងចូល៦៩ព្រះវស្សា

តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្នុងនាមខ្លូនខ្ញុំផ្ទាល់ សូមព្រះបរមរាជានុញ្ញតលឱនកាយវាចាចិត្ត  ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បរវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយកត្តញូតាធម៌ និងកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញ្ញាណឈ្វេងយល់ឈ្លាសវឌ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមប្រកបដោយព្រះគុណធម៌ និងព្រះមនុស្សធម៌របស់ព្រះករុណាថ្លៃវិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ និងប្រជានុរាស្រ្ត ព្រមទាំងជួយសង្គ្រោះអាយុវជីវិតប្រជារាស្រ្តពីជំងឺកូវីដ១៩ ។ 

ក្នុងឳកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដក់គុណបុណ្យព្រះរតនត្រ័យ គុណកែទាំងបូ ឬទ្ធីបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី ព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាមហស្វេត្រឆ័ត្រ ទេវត្តាឆ្នាំថ្មី ជាពិសេសព្រះបារមីព្រះករុណាព្រះបាទសម្តេចនរោត្តម ​សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ  សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យ សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញ្ញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៍ព្រះជន្មាយុយឺនយូរជាងរយព្រះវវស្សា ចាកផុតព្រះរោគាព្យាធិនានា ដើម្បីទ្រង់គ្ង់ប្រថាប់ក្នុងបរមសិរីរាជាសម្បត្តិបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជាម្លប់ដ៏ត្រជាក់ត្រជុំថ្កុំថ្កើនរុងរឿងនៃមាតុភុភូមិព្រះអង្គជាទីស្នេហា ។

អត្ថបទទាក់ទង