រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារបន្តបិទពិធីមង្គលការ និងពិធីនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងពង្រឹងអនុវត្តវិធានការដែលត្រូវហាមឃាត់ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដល់គណ:បញ្ជាការឯកភាពក្រុងស្រុក ឃុំ សង្កាត់ ខណ:មានការរីករាលដាលនៅតែបន្តនៅបន្តមិនទាន់មានភាពធូរស្រាលនៅឡើយ។

ក្នុងនោះឲ្យក្រុងស្រុក ឃុំសង្កាត់ ត្រូវពង្រឹង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ត្រួតពិនិត្យ និងណែនាំដល់ម្ចាស់តូប អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ អនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ។បន្តហាមជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីលៀង និងពិធីជួបជុំសាសនាផ្សេងៗ ការជួបជុំគ្រឿងស្រវឹង បិទក្លឹបកំសាន្ត ខេរ៉ាអូខេ ម៉ាស្សា ការប្រគុំតន្រ្តីនានា។ជាំងនេះទៅទៀតត្រូវធ្វើចត្តាឡីស័កក្នុងខេត្តចំពោះបងប្អូនប្រជាពលរដ្ឋដែលចេញចូលតំបន់ហានិភ័យនានា និងណែនាំឲ្យអនាម័យជាប្រចាំ លាងសាប៊ូ អាល់កុល ជាពិសេសអនុវត្តវិធានការ៣កុំ ៣ការពារ ។

អត្ថបទទាក់ទង