រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ផ្ញើរសារជូនពរសម្តេចក្រឡាហោម ក្នុងឱកាសខួបគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខួបគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ត្រូវនឹងថ្ងៃសុក្រ ០២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១នេះ សូមគោរពជូនពរ សព្វសាធុការ បរវសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរសូមសម្តេចក្រឡាហោម មានសុខភាពល្អបរិបូណ៌ កាយពលមាំមួន ក្លៀវក្លា សតិបញ្ញាស្មារតីវាងវៃ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំមាតុភូមិកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ ។

សម្តេចក្រឡាហោម ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ដ៏ប៉ិនប្រសប់ ក្នុងការដឹកនាំក្រសួងមហាផ្ទៃឲ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគួរជាទីស្ងប់ស្ងែង ទាំងនៅក្នុងដំណើរការកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ការពារ ថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គមធានាបាននូវលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ លើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
យើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយវាចាចិត្ត លើកហត្ថអញ្ចលីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីព្រមទាំងបារមីនៃវត្ថុស័ក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាមាតុភូមិកម្ពុជា សូមលោកប្រទានពរប្រោះព្រំ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង