រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារ សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ក្នុងឱកាសថ្ងៃខួបកំណើតប់៦៨ឆ្នាំឈានចូល៦៩ឆ្នាំ

ក្នុងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៨ឆ្នាំឈានចូល៦៩ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។

យើងខ្ញុំសូមសម្ដែងនូវមោទកភាពនិងការគោរពកោតសរសើរបំផុតចំពោះ សម្ដេចអគ្គមហាសេនា-បតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យជូនសង្គមជាតិគ្រប់កាលៈទេសៈ ទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ បម្រើឱ្យឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គលនិងវិបុលភាព។ ឧត្តមភាពនិងកិត្យានុភាពជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកតាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច។ ជាក់ស្ដែងក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេច បានលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងធនធានផ្ទាល់របស់សម្ដេច ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ឫទិ្ធបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍន៍លើគ្រប់ វិស័យជានិច្ចនិរន្តរ៍តរៀងរហូតទៅ។

អត្ថបទទាក់ទង