រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

បច្ច័យប្រមាណជាង៦៤ លានរៀលត្រូវប្រមូលពីអង្គកឋិនទានសាមគ្គីចូលវត្តពោធិសិលារ៉ាម ហៅវត្តគីឡូលេខ៨


ដោយមានការផ្តួចផ្តើមបុណ្យដោយឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៩ បានរៀបចំពិធីដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តពោធិសិលារ៉ាម ហៅវត្ត គីឡូលេខ៨ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារលបនលបនលបល ដោយមានការចូលរួមពីឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជាការសាលាខេត្តជាច្រើនរូប ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នាយ ឧត្តមសេនីយ៍ មាស សុភា បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ។លើសពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ បានបញ្ជាក់ពីរីកចម្រើនវិស័យពុទ្ធសាសនា ក៏ដូចសាសនាដដទៃទៀតដែរ នេះដោយថ្ងៃ៧មករា ១៩៧៩ ថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។ក្រៅពីសាសនាព្រះពុទ្ធសាសនាជាសាស នារបស់រដ្ឋ សាសនាដដទៃត្រូវបានទទួលសិទ្ធក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងផ្នែកពុទ្ធចក្រ នេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមនយោបាយឈ្នះ ឈ្នះ និងគោលនយោបាយចតុកោណ បានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍ ជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន និងអនាគត ។ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ កុំជឿលើការ ញ៉ុះញង់របស់ក្រុមអគិតិបង្កចលាចលដល់សង្គមជាតិ និងត្រូវការពារប្រឆាំងដាច់ខាតនូវរាល់ សកម្មភាពដែលធ្វើសង្គមជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម។

ក្នុងនោះបច្ច័យប្រមូលបានសម្រាប់កសាងព្រះវិហារសរុប ៦៤,៩៤៥,០០០រៀល ប្រគេនព្រះសង្ឃផងដែរ។