រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ស្ថានភាពទូទៅ

ដោយ admin@preahvihear.gov.khចំនួនទស្សនា (1.6K)

ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តសរុប២៥ មាន​ផ្ទៃដី​សរុប​១៣.៨២១,៧៦ ម៉ែត្រក្រឡា ដែលមានចម្ងាយប្រវែង២៩៨គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​ កាត់តាមផ្លូវជាតិលេខ៦ និងផ្លូវលេខ៦២ មានព្រំប្រទល់ភាគខាងជើងជាប់នឹង​ប្រទេស​ថៃ​ប្រវែង១២៩គ.ម និងជាប់នឹងប្រទេសឡាវប្រវែង១៤០ គ.ម មាលក្ខណៈជាជួរភ្នំព្រៃ ទន្លេរ,ខាងត្បូងទល់នឹងខេត្តស្ទឹងត្រែង និងខាងលិចទល់នឹងខេត្តសៀមរាប និងខេត្ត ឧត្តរមានជ័យ។ ខេត្តចែកជា៧ស្រុក ១ក្រុង ២សង្កាត់ និង២៣២ភូមិ ។ ខេត្តព្រះវិហារ​មានប្រជាពលរដ្ឋសរុបទូទាំងខេត្តមានចំនួន ៥៧.០៧១ គ្រួសារ ស្មើនឹងចំនួន​មនុស្ស​២៣៥.០៧៨នាក់ ស្រី ១១៩.៩០៨នាក់ ដងស៊ីតេប្រជាពលរដ្ឋ​ប្រមាណ១៧នាក់ក្នុងមួយ​គីឡូម៉ែត្រក្រឡា។

ខេត្តព្រះវិហារជាខេត្តដែលសម្បូរដោយសក្តានុពលលើគ្រប់វិស័យជាក់ស្តែងវិស័យអាទិភាពសំខាន់ៗ​របស់ខេត្តមានដូចខាងក្រោម៖

១វិស័យកសិកម្ម ៖ ខេត្តបានជម្រុញ និងពង្រីកផ្ទៃដីដាំដុះស្រូវវស្សារហូតដល់៩០.០០៥ហិកតា លើផែនការ៨៨.០០០ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបានចំនួន២៥៥.៥៥៦តោន និងទិន្នផលមធ្យម​២.៩០តោន​/​ហិកតា ។(នៅឆ្នាំ២០១៨)

២/វិស័យអប់រំ៖ ខេត្តមានអគាសិក្សាគ្រប់កំរិតចំនួន៣៧៩កន្លែង ស្មើនឹង១.៩២៩បន្ទប់ ក្នុងនោះមានវិទ្យាល័យ១៣កន្លែង,អនុវិទ្យាល័យ៤៦កន្លែង,បឋមសិក្សា២២១កន្លែង និង មត្តេយ្យសិក្សា៩៩កន្លែង ដែលមានបុគ្គលិកសិក្សា២.៣៨៨នាក់ ស្រី១.០៨៣នាក់។ ដោយឡែកសាលារៀនដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ គិតតាំងពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០១៦ សម្តេកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់នូវអគារសិក្សា គ្រប់ភូមិសិក្សាមានចំនួន១០៨ខ្នង ស្មើនឹង៧៤៧បន្ទប់។

៣/វិស័យសទេសចរណ៍៖ខេត្តព្រះវិហារគឺជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិមួយដ៏មានសារៈសំខាន់ក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានរមណីដ្ឋានដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាជាប្រចាំមានចំនួន០៧កន្លែង គឺរមណីដ្ឋានប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ប្រាសាទកោះកែរ,ប្រាសាទព្រះខ័នកំពង់ស្វាយ,ទឹកធ្លាក់ព្រះនិម្មិត,ទឹកធ្លាក់តេជោ បុស្សស្បូវ,ទឹកធ្លាក់ភ្នំត្បែង និងសហគមន៍ត្មាតប៉ើយ ។ជាមួយគ្នានេះខេត្តមានមូលដ្ឋាន អាជីវកម្ម សណ្ឋាគារ និងសេវាស្នាក់នៅសរុប១១៣កន្លែង ដែលរួមមាន៖សណ្ឋាគារ, ម៉ូតែល,ផ្ទះសំណាក់,ភោជនីដ្ឋាន,អាហារដ្ឋាន,សេវាកម្មកម្សាន្តមនុស្សពេញវ័យនិង​ម៉ាស្សា​​​សុខភាព។

៤/ វិស័យរ៉ែ និងថាមពល ៖ ខេត្តព្រះវិហារសំបូរទៅដោយធនធានរ៉ែគ្រប់ប្រភេទរួមមាន៖ រ៉ែកដែក រ៉ែស្ពាន់ រ៉ែមាស រ៉ែប្រេងកាត និងរ៉ែលោហផ្សេងៗទៀត ដែលគ្រប​ដណ្តប់​ស្ទើរទូទាំងខេត្ត ។ ដោយឡែកចំពោះការផ្គត់ផ្គង់ដោយកិច្ចសហប្រតិបត្តិការជាមួយខេត្ត ចម្ប៉ាសាក់ដោយភ្ជាប់បណ្តាញពីខេត្តស្ទឹងត្រែង ពង្រីកអគ្គីសនីប្រើប្រាស់បាន​ទូទាំង​ខេត្ត​០៨ក្រុង ស្រុក ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 20 ម៉ោងមុន