រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រវត្តិខេត្តព្រះវិហារ

ដោយ admin@preahvihear.gov.khចំនួនទស្សនា (4.0K)

១.សាវតាខេត្តព្រះវិហារ

I/-អំពីប្រវត្តិនិងភូមិសាស្រ្តខេត្តព្រះវិហារ

ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងដោយក្រមលេខ១៩៤-ប-រ នាថ្ងៃទី២២ ខែកក្កដាឆ្នាំ១៩៦៤ គឺក្រោយ​ពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់ ដោយបានដាក់ឈ្មោះថា ខេត្តព្រះវិហារ។  ខេត្តព្រះវិហារកាលនោះមានតែចំណួន​​០៤ស្រុក គឺស្រុករវៀង,ឆែប,ស្រុកជាំក្សាន្តដែលកាត់ចេញ​ពីខេត្ត​​​កំពង់ធំ និងស្រុកអង្គរធំដែលកាត់​ចេញ​ពី​ខេត្ត​​សៀមរាប​​​មាន០៣ឃុំគឺឃុំអន្លង់វែង,ថ្កូវ និងកោះកែរ  ។ ខេត្តព្រះវិហារ​​​មានទីរួមខេត្តនៅកំពង់ប្រណាកឲ្យឈ្មោះថា ភ្នំត្បែងមានជ័យ។

១/ស្រុកជាំក្សាន្តមាន០៧ឃុំគឺឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំប្រមេរ ឃុំយាង ឃុំព្រីងធំ និងឃុំត្រាវ ។

២/ ស្រុកឆែប  មានឃុំចំនួន០៩ គឺឃុំឆែប,ឃុំម្លូព្រៃ,ឃុំក្រខឹក,ឃុំថ្មី,ឃុំច្រាច់,ឃុំពើក,​ឃុំកំពង់ស្រឡៅ​ឃុំកំពង់ជ្រៃ​,ឃុំសាលា ។(ឃុំមួយចំនួនកាត់ចេញពីខេត្តស្ទឹងត្រែង)

៣/ស្រុករវៀង កាត់ចេញពីស្រុកមួយចំនួននៃខេត្តកំពង់ធំរួមមានស្រុកកំពង់ស្វាយដែលរួមមាន ឃុំស្តៅ ឃុំព្រំទេព,ឃុំភ្នំត្បែង និងឃុំធ្មាកាត់ចេញពីស្រុកសណ្តាន់ខេត្តកំពង់ធំ ។

ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញ​នៅ​ថ្ងៃទី​១៧​ ខែឧសភា ឆ្នាំ២០០៩ ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន ។

២.ឥស្សរៈជនដែលធ្លាប់ជាចៅហ្វាយ ឬអភិបាលខេត្តព្រះវិហារក្រោយ១៩៧៩

បើយោង​តាម​ឯកសារ​ដែល​បាន​ដក​ស្រង់​ពី​សៀវ​ភៅ​រាជកិច្ច​ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ​ ឃើញ​ថា​មាន​ចៅហ្វាយ​ ឬ​ភិបាលខេត្ត​ជា​ច្រើន​រូប​បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្តព្រះវិហារគឺ​ ក្រោយរយះពេលប៉ុន្មានមក ប្រទេសកម្ពុជា​ក៏ដូចជា​ខេត្តព្រះវិហារ បានទទួលនូវនូវសង្គ្រាម​រ៉ាំរៃ​ជា​ច្រើន ជាពិសេសចាប់​ពី​ឆ្នាំ​១៩៧០​មកដល់១៩៧៩ ប្រជាពលរដ្ឋបានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​បំផ្លាញ់​ទាំងស្រុង រចនាសម្ព័ន្ធចាត់តាំងថ្នាក់ដឹកនាំមិនច្បាស់លាស់ ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ​១៩៧៩ កម្ពុជាទទួលបាននូវពន្លឺនៃសុខសន្តិភាពជាបណ្តើរក្រោមការដឹកនាំរបស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ដោយគិតចាប់ពីឆ្នាំ១៩៧៩ រហូត​ដល់​ឆ្នាំ​២០១៩ នេះមានថ្នាក់ដឹកនាំសរុប១០រូប​

ដូចខាងក្រោម៖

១.១៩៧៩-១៩៨១
ឯកឧត្តម វេង ឃូន ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
២.១៩៨១-១៩៨២ឯកឧត្តម នៃ ប៉េណា  ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
៣. ១៩៨៣-១៩៨៥ឯកឧត្តម ស៊ុក សំអេង    ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
៤.១៩៨៥-១៩៨៨ឯកឧត្តម អោក មុនី ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
៥. ១៩៨៨-១៩៩៤ ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
៦.១៩៩៤-១៩៩៨ ឯកឧត្តម មាន សារិន អភិបាលខេត្ត
៧.១៩៩៩-២០០៩ឯកឧត្តម ព្រាប តាន់ អភិបាលខេត្ត
៨.២០០៩-២០១៦ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត
៩. ២០១៦-២០១៩ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត
១០. ២០១៩-បច្ចុប្បន្នឯកឧត្តម ប្រាក់​សុវណ្ណ អភិបាលខេត្ត
 
បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 21 ម៉ោងមុន